ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៨:៥២ កោះសន្តិភាព លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន និងលោកជំទាវ អមដោយមន្ដ្រីនានាក្នុងពិធីអបអរប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌ ពិភពលោក
ប្រជាជនខ្មែរគ្រប់រូបមានអារម្មណ៍រំភើប សប្បាយរីករាយក្នុងទិវាខួបលើកទី២ ដែល ប្រាសាទព្រះវិហារខ្មែរត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលាកនៃអង្គការយូណេស្កូ ដែលជាថ្ងៃមហាជោគជ័យជាប្រវត្ដិសាស្ដ្រ និង មោទនភាពជាតិខ្មែរ។ ប្រជាជនខ្មែរគ្រប់រូបបាន យល់ដឹង និងចងចាំថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ប្រាសាទព្រះវិហារ ដែលជាស្ថាបត្យកម្មរបស់ ខ្មែរបានកសាងនៅសម័យអង្គរ នាសតវត្សទី ១១ តាំងស្ថិតនៅភាគខាងត្បូងនៃថ្មលយ មាន កំពស់៦២៥ម៉ែត្រលើជួរភ្នំ“ដងរែក”ត្រូវបាន បញ្ចូលជាមរតកពិភពលោក ក្រោមលក្ខណៈ វិនិច្ឆ័យ ប្រាសាទព្រះវិហារ គឺជាស្នាដៃឯក ដ៏ល្បីល្បាញរបស់ស្ថាបត្យកម្មខ្មែរ។ គឺជា “ភាព ល្អឥតខ្ចោះ” ទាំងគម្រោង ទាំងរចនា។ ហើយ នេះក៏ជាបេតិកភណ្ឌខ្មែរទី៤ហើយដែលត្រូវបាន ទទួលឋានៈដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរ បន្ទាប់ពីប្រាសាទ អង្គរវត្ដត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកដូចគ្នាដែរនៅឆ្នាំ១៩៩២ និងរបាំ ក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) ត្រូវបាន បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្ស ជាតិនៅឆ្នាំ២០០៣កន្លងមក។
ហើយអ្វីដែល ប្រជាជនកម្ពុជាចងចាំមិនភ្លេចនោះ ហើយសូមសម្ដែងនូវកតញូតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះ ករុណា ព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទសម្ដេច នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមបានមកវិញដោយជោគជ័យ បេតិកភណ្ឌជាតិខ្មែរ តាមរយៈសេចក្ដីសម្រេចរបស់ តុលាការយុត្ដិធម៌ទីក្រុងឡាអេឆ្នាំ១៩៦២ ដើម្បី ប្រឆាំងនឹងមហិច្ឆតាឈ្លានពានទឹកដីនៃព្រះរាជា ណាចក្រកម្ពុជាយើង។
ថ្ងៃនេះបានក្លាយជាទិវាជាប្រវត្ដិសាស្ដ្រ របស់កម្ពុជា ដែលមានអត្ថន័យយ៉ាងជ្រាល ជ្រៅសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបទាំងនៅក្នុង ប្រទេស និងនៅក្រៅប្រទេស ដោយប្រាសាទ ព្រះវិហារជាទីសក្ការៈត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានប្រទេស ២១ ជាសមាជិកជ្រើសរើសក្នុងចំណោម ប្រទេសសមាជិក១៨៦នៃអនុសញាស្ដីពីកិច្ច ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោកទីក្រុងហ្សឺណែវ ឆ្នាំ១៩៧២ សម្រេចជាឯកច្ឆន្ទតាមសំណើរបស់កម្ពុជាចុះ ក្នុងបញ្ជីបេតិកភណ្ឌ កាលពីថ្ងៃទី ០៧ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណា ដា។ ទិវាជាប្រវត្ដិសាស្ដ្រនេះ មិនត្រឹមតែបាន លើកតម្កើងមោទនភាពជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កើននូវសាមគ្គីភាព ឯកភាព ជាតិខ្មែរឱ្យកាន់តែទ្វេឡើងថែមទៀត។ វាជា មោទនភាពជាតិខ្មែរពីព្រោះប្រាសាទព្រះវិ ហារជាកេរតំណែលប្រវត្ដិសាស្ដ្រដែលជាស្នា ដៃបន្សល់ទុកដោយដូនតាខ្មែរយើងតាំងពី រាប់រយឆ្នាំ ហើយដែលជាដួងព្រលឹង និង អរិយធម៌របស់ខ្មែរត្រូវបានពិភពលោកទទួល ស្គាល់ថា មានតម្លៃលេចធ្លោជាសាកល និង បានដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោក។
គួររំលឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០០១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជម្រាប ជូនឯកឧត្ដម កយឆីរ៉ូ ម៉ាត់ស៊ូរ៉ា អគ្គនាយកនៃ អង្គការយូណេស្កូ ដើម្បីស្នើចុះរមណីយដ្ឋាន ជាទីសក្ការៈនៃប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនឯកសារសម្រេចទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកយូណេស្កូនៅប៉ារីស។ ថ្ងៃទី២៣-២៩ តុលា ឆ្នាំ២០០៦ ក្រុម បេសកកម្មបច្ចេកទេសរបស់តំណាងក្រុម ប្រឹក្សាអន្ដរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើទស្សន កិច្ចសិក្សា និងវាយតម្លៃនៅប្រាសាទព្រះ វិហារខ្មែរ។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុម ប្រឹក្សាអន្ដរជាតិស្ដីពីប្រាង្គប្រាសាទ និងរម ណីយដ្ឋាន (ICOMOS) បានអនុម័តសំណើចុះ បញ្ជីប្រាសាទព្រះវិហារខ្មែរ។ ថ្ងៃទី២៣ មិថុនា ដល់ថ្ងៃទី២ កក្កដា ឆ្នាំ ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មា ធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងក្រៃ ឆឺច ប្រទេសណូវែលហ្សឺឡង់។ គណៈកម្មាធិ ការបេតិកភណ្ឌពិភពលោកបានពិនិត្យសំណុំ ឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ រួច ទទួលស្គាល់ថារមណីយដ្ឋាននៃប្រាសាទព្រះ វិហារមានសារសំខាន់ជាអន្ដរជាតិដ៏ធំ ហើយ មានតម្លៃសាកលអស្ចារ្យ ព្រមទាំងសម្ដែងនូវ សេចក្ដីយល់ព្រមជាគោលការណ៍ចំពោះ ប្រការដែលថា រមណីយដ្ឋានត្រូវតែដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កម្ពុជាបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ និងលំបាកលំបិនក្នុងការដាក់ប្រាសាទព្រះ វិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប៉ុន្ដែ សមិទ្ធផលទាំងនេះបានកើតចេញពីការងារ ទូតដ៏ស្វិតស្វាញប្រកដោយបញាញាណឈ្លាសវៃ ប៉ិនប្រសប់ និងទន់ភ្លន់ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ដូចនេះការចុះបញ្ជីនេះ មិនត្រឹមតែ ធ្វើឡើងដោយគ្មានការភ័ន្ដច្រឡំ ប៉ុន្ដែថែម ទាំងមានលក្ខណៈច្បាស់លាស់ឥតងាករេដែល ផ្អែកតាមលក្ខណៈវិនិច្ឆ័យបច្ចេកទេសវប្បធម៌ ឥតលាយឡំជាមួយទិដ្ឋភាពព្រំដែន ឬយោធា នោះឡើយ។ វាជាគ្រោះថ្នាក់ធំណាស់ ពិសេស ចំពោះកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ បើសិនកិច្ចការវប្បធម៌ត្រូវបានលាយឡំជា មួយការងារព្រំដែន ឬយោធានេះ។
ទោះបីកម្ពុជាបានជោគជ័យក្នុងការចុះ បញ្ជីប្រាសាទព្រះវិហារក៏ដោយ ក៏កម្ពុជានៅ មានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវ តែអនុវត្ដឱ្យខាងតែបាននោះ គឺកិច្ចការអភិ រក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះ វិហារជាទីសក្ការៈប្រកបដោយចីរភាព ដើម្បី ជាប្រយោជន៍របស់កូនខ្មែរ និងមនុស្សជាតិ ទូទៅគ្រប់ជំនាន់ទៅថ្ងៃអនាគត ទាំងនៅក្នុង គោលដៅលើកស្ទួយវប្បធម៌ជាតិយើង និង ទាំងគោលដៅអភិវឌ្ឍទេសចរណ៍ និងសេដ្ឋ កិច្ច។ ក្នុងន័យនេះ ការកៀរគរឱ្យមានកិច្ច សហប្រតិបត្ដិការអន្ដរជាតិដោយការចូលរួម ទាំងបច្ចេកទេស និងហិរញវត្ថុអន្ដរជាតិ ជា កត្ដាចាំបាច់បំផុតក្នុងបុព្វហេតុដើម្បីអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាតិយើង ដើម្បីទុក ជាប្រយោជន៍ដល់មនុស្សជាតិទូទៅនាជំនាន់ នេះ និងជំនាន់ក្រោយៗទៀត។
ឆ្លើយតបនឹងអនុសាសន៍របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៅក្នុងសេចក្ដីសម្រេចទីក្រុងកេបិច ប្រទេសកាណាដា ឆ្នាំ ២០០៨ ប្រទេសកម្ពុជាបានរៀបចំ និងដាក់ ជូនមណ្ឌលបេតិកភណ្ឌពិភពលោកនូវរបាយ ការណ៍ស្ដីពីភាពជឿនលឿននៃការរៀបចំ គម្រោងប្លង់មេ ដែលក្នុងនោះមានការ កំណត់តំបន់សម្រាប់អភិវឌ្ឍ ការរៀបចំភូមិ ធម្មជាតិ សម្ដេចតេជោ ហ៊ុន សែន ការដាំ ដើមឈើ ការពង្រឹងបទដ្ឋានគតិយុត្ដិសម្រាប់ ការគ្រប់គ្រងតំបន់ ការពង្រឹងហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រង ព្រមទាំងការថែរក្សា ជួស ជុលហេដ្ឋារចនាសម្ព័ន្ធសាធារណៈចាំបាច់ និង រៀបចំលំនៅឋានក្នុងសហគមន៍ថ្មីសម្រាប់ ប្រជាជនក្នុងតំបន់ក្បែរនោះ ហើយអ្វីដែលជា មោទនភាពជាតិខ្មែរមួយទៀតនោះ គឺ ប្រទេសកម្ពុជានៃយើងត្រូវបានអង្គការ យូណេស្កូសម្រេចបោះឆ្នោតជ្រើសតាំង ប្រទេសកម្ពុជាជាសមាជិកអចិន្ដ្រៃយ៍នៃ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០០៩ កន្លងទៅនេះ នៅក្នុងមហាសន្និបាតលើកទី៣៥ របស់រដ្ឋ ភាគីទាំង១៨៦នៃអនុសញាស្ដីពីកិច្ចការពារ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ដែលបានប្រព្រឹត្ដទៅនៅទីក្រុងប៉ារីស ប្រទេសបារាំងកន្លងមក។
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គ ការយូណេស្កូតាំងពីឆ្នាំ១៩៥១មកម្ល៉េះ តែ កម្ពុជាពុំធ្លាប់បានចូលជាសមាជិកនៃគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកទេ ។ អាស្រ័យដោយកម្ពុជាជាព្រះរាជាណាចក្រ មួយដែលមានសម្បត្ដិវប្បធម៌សំបូរបែប ដែលជាបេតិកភណ្ឌមហាសាល រដ្ឋាភិបាល កម្ពុជាបាននិងកំពុងយកចិត្ដទុកដាក់ក្នុងការ ថែរក្សាអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាតិ ដោយបង្កើតបានជាអាជ្ញាធរជាតិអប្សរា និងរួមសហការជាមួយអង្គការអន្ដរជាតិជា ដៃគូបង្កើតជាគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួល (ICC) ហើយការចូលជា សមាជិកអចិន្ដ្រៃយ៍នេះដើម្បីសម្រេចនូវ គោលបំណងរួមក្នុងការអភិរក្ស និងអភិវឌ្ឍ សម្បត្ដិវប្បធម៌មនុស្សជាតិតាមរយៈការ បង្កើនលទ្ធភាពប្រមូលផ្ដុំកិច្ចសហប្រតិបត្ដិ ការអន្ដរជាតិដើម្បីជម្រុញការអភិរក្ស និង អភិវឌ្ឍបេតិកភណ្ឌ ការបង្កើនកាលានុវត្ដ ភាពសម្រាប់ការយល់ដឹង និងសិក្សាបទ ពិសោធន៍ដ៏សម្បូរបែបជាមួយគណៈកម្មាធិ ការបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ និងបណ្ដាវេទិកាអន្ដរជាតិនានា។ នេះជា ឱកាសដ៏វិសេសវិសាលក្នុងការចូលរួមចែក រំលែកបទពិសោធន៍ដែលកម្ពុជាទទួលបាន ជោគជ័យ ហើយត្រូវបានចាត់ទុកជាគំរូមួយ ក្នុងវិស័យសហប្រតិបត្ដិការអន្ដរជាតិ និង ក្នុងការអភិរក្សបេតិកភណ្ឌពិភពលោកក្នុងក្របខណ្ឌគណៈកម្មាធិការ សម្របសម្រួល អន្ដរជាតិ (ICC) ឬក្នុងក្របខណ្ឌទ្វេភាគី។ ម្យ៉ាងវិញទៀតក៏ដើម្បីរក្សាមិត្ដភាព និងកិច្ច សហប្រតិបត្ដិការល្អ ព្រមទាំងគោរព និង អនុវត្ដដោយស្មោះត្រង់នូវគោលការណ៍របស់អង្គការយូណេស្កូដែលមានទិស ដៅ វប្បធម៌ ដើម្បីសន្ដិភាព ។
ថ្មីៗនេះទៀត លោក ស៊ូវីត ឃុនគិទិ រដ្ឋ មន្ដ្រីធនធានធម្មជាតិ និងបរិស្ថាននៃប្រទេស ថៃបានលើកឡើងថា ផែនការអភិវឌ្ឍ ប្រាសាទព្រះវិហារ គឺរដ្ឋាភិបាលថៃនៅតែ ប្រកាន់ជំហរថា នឹងគ្មានកិច្ចព្រមព្រៀងណា ជាមួយកម្ពុជារហូតដល់កម្ពុជា-ថៃមានការ បែងចែកព្រំដែនគោកដាច់ស្រេចសិន ទើបធ្វើ ការសម្រេចចិត្ដតាមលំដាប់ក្រោយមក ទៀត។ ដូច្នេះហើយប្រទេសថៃនិងបន្ដ ជំទាស់ទៅនឹងគំរោងផែនការអភិរក្ស ប្រាសាទព្រះវិហារដែលនឹងធ្វើឡើងនៅ សម័យប្រជុំលើកទី៣៥នៃគណៈកម្មាធិការ បេតិភណ្ឌពិភពលោកក្នុងរវាងពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១០ នៅប្រទេសប្រេស៊ីលខាងមុខនេះ។ គេនៅ ចងចាំថា នៅមុនសម័យប្រជុំលើកទី៣៣ នៅទីក្រុងសេវីលរបស់រដ្ឋភាគីនៃអនុសញា អន្ដរជាតិស្ដីពីការថែរក្សាបេតិកភណ្ឌ នាខែ មិថុនា ឆ្នាំ២០០៩កន្លងមក អ្នកនយោបាយ ថៃខ្លះបានបង្ហាញឱ្យមតិជាតិ និងអន្ដរជាតិ បានយល់ដឹងកាន់តែច្បាស់នូវឥរិយាបថរបស់ ខ្លួន ដោយបានលើកឡើងជាបន្ដបន្ទាប់ថា ថៃនឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅកាន់កិច្ចប្រជុំនេះដើម្បីស្នើ ឱ្យសើរើការចុះបញ្ជី ប្រាសាទព្រះវិហារ ដើម្បីឱ្យមានការចុះបញ្ជី ឡើងវិញរួមគ្នារវាងថៃ និងកម្ពុជា ដោយ ភាគីថៃសំអាងថា ការចុះបញ្ជីប្រាសាទព្រះ វិហារបាននាំឱ្យមានភាពតានតឹងផ្នែកយោធារវាងកម្ពុជា និងថៃ ។ លើសពីនេះ មុនថ្ងៃ បោះឆ្នោតបំពេញបង្គ្រប់សមាជិកនៃគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកក្នុងមហា សន្និបាតលើកទី៣៥នៃរដ្ឋភាគីរបស់អនុ សញាអន្ដរជាតិឆ្នាំ១៩៧២ ស្ដីពីបេតិកភណ្ឌ ពិភពលោក ថៃក៏បានលើកឡើងទៀតការបោះឆ្នោតឱ្យកម្ពុជាចូលជាសមាជិកគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក គឺជាការ បញ្ឆេះ និងជម្រុញឱ្យមានជម្លោះរវាង ប្រទេសទាំងពីរ ។
ការលើកឡើងទាំងនេះ ជាការភូតកុហក និងបំភាន់មតិសាធារណជាតិ និងអន្ដរជាតិ។ ការពិតភាពតានតឹងដែលកើតមានឡើង គឺ បណ្ដាលមកពីភាគីថៃលបលួចគូសផែនទី សម្ងាត់ជាឯកតោភាគី ហើយបានប្រើប្រាស់ កម្លាំងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជាក្នុង តំបន់ជុំវិញក្បែរបាសាទព្រះវិហារខ្មែរនៅថ្ងៃទី១៥ កក្កដា ២០០៨ ដោយបានឆ្លងកាត់ព្រំ ដែនអន្ដរជាតិចូលមកទឹកដីកម្ពុជា និងរំកិល ឆ្ពោះទៅរកតំបន់ដទៃទៀតតាមបណ្ដោយ ព្រំដែន។ ថ្ងៃទី១៥ កក្កដា មិនមែនជាថ្ងៃ ដែលប្រជាជនកម្ពុជាចងកំហឹងជាមួយនឹងថៃ ឡើយ តែជាថ្ងៃដែលមតិសាធារណជាតិ និង អន្ដរជាតិយល់ឃើញថា ជាថ្ងៃដែលកងទ័ព ថៃបានឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា។
អាស្រ័យដោយកម្ពុជាមានភាពអត់ធ្មត់ ខ្ពស់បំផុត ប្រាថ្នាចង់ដោះស្រាយបញ្ហាដោយ សន្ដិវិធី ហើយដោយយល់ឃើញថា កម្ពុជា-ថៃមានយន្ដការទ្វេភាគី ដើម្បីដោះស្រាយ បញ្ហាព្រំដែនគោក គឺកម្ពុជាទទូចឱ្យថៃដក កងទ័ពរបស់ខ្លួនចេញពីតំបន់ជុំវិញក្បែរប្រា សាទព្រះវិហារ និងពីតំបន់ដទៃទៀត តាម បណ្ដោយព្រំដែន ដោយត្រូវកសាងឱ្យបាន ឡើងវិញនូវស្ថានភាពធម្មតាដូចមុនថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨ ហើយទុកបញ្ហាព្រំដែនឱ្យ គណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនរវាងប្រទេសទាំងពីរបន្ដ បំពេញការងាររបស់ខ្លួន តាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ និងបែបបទការងារបច្ចេកទេសដែល ប្រទេសទាំងពីរបានឯកភាពកន្លងមក។
សាធារណមតិជាតិ និងអន្ដរជាតិបាន យល់ដឹងយ៉ាងច្បាស់ណាស់ថា ប្រាសាទព្រះ វិហារ និងតំបន់ជុំវិញប្រាសាទស្ថិតនៅក្នុង ទឹកដីកម្ពុជាតាមការសម្រេចរបស់តុលាការ យុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ដោយផ្អែកលើផែនទី១៩០៨ កើតចេញពី គណៈកម្មការចម្រុះកំណត់ព្រំដែនបារាំង-សៀម ដែលផ្ដល់ឱ្យកម្ពុជា និងថៃនូវខ្សែ ព្រំដែនអន្ដរជាតិមួយច្បាស់លាស់ ស្ថិរភាព និងស្ថាពរ។ ដូច្នេះការចុះបញ្ជី ប្រាសាទព្រះ វិហារជាបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេស កម្ពុជាដោយប្រទេសថៃគ្មានហេតុផលណា មួយត្រូវលើកឡើងអំពីព្រំដែនភ្ជ្ជាប់ទៅនឹង ការងារវប្បធម៌បានឡើយ។
ចំពោះការងារអភិរក្ស និងអភិវឌ្ឍ ប្រាសាទព្រះវិហារនោះ គឺចាប់តាំងពីពេល ដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជី ក្នុងឆ្នាំ២០០៨ កម្ពុជាបានបំពេញកាតព្វកិច្ច របស់ខ្លួនក្នុងការគ្រប់គ្រងបេតិកភណ្ឌនេះ ស្របតាមលក្ខខណ្ឌតម្រូវនៃសេចក្ដីសម្រេច ក្នុងសម័យប្រជុំលើកទី៣២ នៅក្រៃឆឺច ប្រទេសកាណាដាកន្លងមក មិនមែនហេតុ ផលណាមួយដែលត្រូវសើរើឡើងវិញ ឬ ការ ចុះបញ្ជីរួមគ្នា ឬគ្រប់គ្រងរួមគ្នា ឬដកចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោក ឬលើកយក បញ្ហាព្រំដែនភ្ជាប់ទៅនឹងការងារវប្បធម៌ដូច ដែលភាគីថៃលើកឡើងជាបន្ដបន្ទាប់ឡើយ។
សរុបសេចក្ដីមក ការចុះបញ្ជីប្រាសាទព្រះ វិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជា កិច្ចការវប្បធម៌សុទ្ធសាធ ហើយក៏ជាកាតព្វ កិច្ចរបស់ប្រជាជនខ្មែរយើងទាំងអស់គ្នាត្រូវ ចូលរួមអភិរក្ស និងអភិវឌ្ឍប្រកបដោយ ចីរភាពនូវរមណីយដ្ឋានជាទីសក្ការៈនៃ ប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ ដ៏រុងរឿង អរិយធម៌ដ៏រុងរឿង និងជាដួង ព្រលឹងរបស់ខ្មែរយើងដើម្បីទុកជាសម្បត្ដិ មនុស្សជាតិ ហើយការចូលជាសមាជិកនៃ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់កម្ពុជា ក៏ជាឱកាសមួយសម្រាប់កម្ពុជា ចូលរួមរៀនសូត្រដកបទពិសោធន៍ពីគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក បង្កើន កិច្ចសហប្រតិបត្ដិការអន្ដរជាតិដើម្បីអភិរក្ស និងអភិវឌ្ឍសម្បត្ដិបេតិកភណ្ឌពិភពលោក និងចែករំលែកបទពិសោធន៍ ដែលកម្ពុជា មានក្នុងការងារនៃគណៈកម្មាធិការសម្រប សម្រួលអន្ដរជាតិ (ICC-Angkor)អង្គរ។
ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋាន ជាទីសក្ការៈនៃប្រាសាទព្រះវិហារ គឺត្រូវការ ចាំបាច់នូវការចូលរួមពីសហគមន៍អន្ដរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញវត្ថុ។ ក្នុង ន័យនេះហើយដែលថៃជាប្រទេសស៊ីវិល័យ មួយ ហើយក៏ជារដ្ឋជាសមាជិកនៃអនុសញា ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិ ពិភពលោកឆ្នាំ១៩៧២ ត្រូវមាន កាតព្វកិច្ចអន្ដរជាតិក្នុងការជួយអភិរក្សរម ណីយដ្ឋានជាទីសក្ការៈនេះក្នុុងក្របខណ្ឌនៃ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួល 9ីជជប តាមសេចក្ដីសម្រេចសម័យប្រជុំលើក ទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ដើម្បីទុកជាសម្បត្ដិមនុស្សជាតិ ហើយមិន ត្រូវយកបញ្ហាព្រំដែន ឬបញ្ហាយោធាមក លាយឡំជាមួយនឹងកិច្ចការវប្បធម៌ ឬយក ធ្វើលេសដើម្បីបង្វែរការយកចិត្ដទុកដាក់ពី វិបត្ដិនយោបាយផ្ទៃក្នុងរបស់ខ្លួនដែលចាក់ ស្រេះដោះស្រាយមិនរួចនោះសោះឡើយ។ ដូច្នេះប្រទេសថៃគ្មានហេតុផលណាមួយ ត្រូវ ភ្ជាប់បញ្ហាព្រំដែនទៅនឹងការងារវប្បធម៌ ឬ ជំទាស់ការងារអភិរក្សរមណីយដ្ឋានប្រាសាទ ព្រះវិហារជាទីសក្ការៈបានឡើយ ៕
No comments:
Post a Comment