Wednesday, March 26, 2014

ហេង ពិទូ ជា​សិស្ស​ប្ដូរ​សាលា​ញឹកញាប់


តារា​ចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម ​លោក ហេង ពិទូ បាន​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន​ថា រូប​គេ​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ ហើយ​ ត្រូវ​ម្ដាយ​ប្ដូរ​សាលា​ឲ្យ​ញឹកញាប់​ ដោយ​សារ​ប្រលង​ធ្លាក់ ។ ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ មិន​បាន​បញ្ជាក់​ថា មាន​សាលា​ណា​ខ្លះ​ ដែល​​បាន​ប្ដូរ​ជា​ញឹកញាប់​នោះ​ទេ ។




នៅ​ក្នុង​បទ​សម្ភាសន៍​នៃ​កម្មវិធី “Mr and Ms Talk Show” របស់​ពិធី​ករ តាប៊ុយ និង​ពិធី​ការិនី​នាង ខៀវ សាន់សាណា តារា​ ចម្រៀង​សំឡេង​ស្រាល​រូប​នេះ​ បាន​ប្រាប់​ថា ការ​សិក្សា​មិន​បាន​លទ្ធផល​ល្អ និង​ត្រូវ​ប្ដូរ​សាលា​រៀន​ញឹកញាប់​​ដូច្នេះ ដោយ​សារ​តែ​ស្រលាញ់​សិល្បៈ​តាំង​ពី​តូច និង​បាន​ចំណាយ​ពេល​ច្រើន​ សម្រាប់​សិល្បៈ​ដែល​គ្រាន់​តែ​ជា​ការ​កម្សាន្ត​របស់​ខ្លួន នា​ពេល​នោះ​ប៉ុណ្ណោះ។ ហើយ​មិន​ទាន់​មាន​លទ្ធផល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ រូប​គេ​ធ្លាប់​មាន​ផ្ទះ​រស់​នៅ​ជុំ​គ្នា​ជាមួយ​ឪពុក និង​សាច់​ញាតិ ជា​អ្នក​ធ្វើ​ការងារ​នៅ​ក្រសួង​វប្បធម៌ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជ​ សិល្បៈ​មួយ​គ្រាប់​នេះ ចាប់​ផ្ដើម​ចេញ​ពន្លក តាំង​ពី​ពេល​នោះ។ ទៅ​ណា​មក​ណា ប៉ា​ខ្ញុំ​តែង​នាំ​ទៅ​ជាមួយ​គេ​ជាមួយ​ឯង។ ដូច្នេះ​អារម្មណ៍​សិល្បៈ​ ចាប់​ផ្ដើម​នៅ​ជាប់​ជាមួយ​ខ្ញុំ​រហូត ។ ជា​កូន​ពៅ​គេ និង​ជា​អ្នក​ភ្នំពេញ សព្វ​ថ្ងៃ​តារា​ចម្រៀង ហេង ពិទូ មាន​វ័យ ​៣៣ ឆ្នាំ​ មក​ហើយ។ ក្រៅ​ច្រៀង ពិទូ ក៏​ជា​អ្នក​និពន្ធ​ ទំនុក​ច្រៀង​មួយ​រូប នៅ​ក្នុង​ទ្រនំ​ផលិតកម្ម​សាន់ដេ ភាគ​ច្រើន​ជា​មនោ​សញ្ចេតនា​ផ្ទាល់​ខ្លួន និង​ការ​ស្នើ​សុំ​ឲ្យ​និពន្ធ​ពី​យុវវ័យ​ ជា​អ្នក​គាំទ្រ ហើយ​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់ ។ ចំណែក​គូ​ស្រក​វិញ​ រូប​គេ​ត្រូវ​សំឡឹង​រក​នារី​ណា ដែល​ចេះ​ស្រលាញ់ ឪពុក​ម្ដាយ​របស់​ខ្លួន ខណ​ពូក​គាត់​កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ ៕

No comments:

Post a Comment