Tuesday, July 9, 2013

ប្រវត្តិសាស្រ្តខ្មែរ

ជំពូក១ សេចក្តីផើ្តម 
(ទំព័រ១-៨) 
សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលលោក ដាវិត ឆាណ្ឌល័រ បាននិពន្ធឡើង គឺពិតជាមាន សារៈប្រយោជន៍ណាស់ដល់ជាតិយើងផង និងដើម្បី ដាស់ស្មារតីកុលបុត្តកុលធីតា ឲ្យសែ្វងយល់ ពីប្រវត្តិសាស្រ្តខ្លួន ហើយនិងមានភាព ងាយស្រួលក្នុងការស្រាវជ្រាវទៀតផង។ ​​​  

       ក្នុងជំពូកនេះ អ្នកនិពន្ធបានលើកឡើង នូវបញ្ហាជាច្រើនដែលឲ្យអាត្មាបានដឹង និងយល់នូវ ព្រឹត្តិការណ៍ ផ្សេងៗ ដូចជា៖ អាត្មាបានដឹងថា អំពីឥទ្ធិពលមកលើនយោបាយ និងសង្គម កម្ពុជា នៃប្រ- ទេសជិត ខាងទាំង ពីរ គឺថៃ និង វៀតណាម។ អាត្មាដឹងថា នៅក្នុង សតវត្សរ៍ទី១៧និងទី១៨ ព្រះមហាក្សត្រខ្មែរស្ទើរគ្រប់ ព្រះអង្គចូលចិត្តរត់ ទៅពឹងពាក់ អំណាចបរទេស ក្នុងគោល បំណងដណ្តើម រាជ្យសម្បត្តិ។ អាត្មាបានដឹងថា ព្រះបាទ សម្តេច ព្រះនរោន្តម សីហនុ សេនាប្រមុខ លន់ នល់ និង ប៉ុល ពត មិនបានជ្រើសរើសអំណាចជិតខាងនោះទេ គឹបានជ្រើស រើសផ្លូវតែ មួយគត់ គឺពឹងមហាអំណាច ដែលនៅឆ្ងាយ(ចិន)។ អាត្មាបានដឹងថា រដ្ឋកម្ពុជា (សាធារណរដ្ឋប្រជា មានិតកម្ពុជា) ដែលកាន់ អំណាចចាប់ពីឆ្នាំ ១៩៧៩១៩៩១ បានជ្រើសរើស វៀតណាម សាធ្វើ ជាមិត្ត។ អាត្មាបានដឹងថា នៅក្នុងប្រវត្តិសាស្រ្តខ្មែរស្ទើរ តែទាំងអស់បានចាត់ ទុកអ្នក កាន់អំណាចថា ជាអ្នកមានបុណ្យ ហើយទាំងអ្នកកាន់អំណាច និងរាស្រ្តតូច តាចគឺ បានប្រកាន់នូវគំនិតនេះយ៉ាងខ្ជាប់ខ្ជួន។ 
       
               អាត្មាបានដឹងថា បើតាមទ្រីស្តីម៉ាក្ស ការសុខចិត្តមិនផ្លាស់ប្តូរនេះ មានន័យ ថា ខ្មែរបាននឹង កំពុងរងនូវការបញ្ឆោតអស់ជាច្រើនសតវត្សរ៍។ អាត្មាបានដឹងថា អ្នកនិពន្ធខ្លះបានសរសេរថា ខ្មែរជាអ្នកមានគំនិតអភិរក្ស និយម ដែលគេបានមើលឃើញស្ទើរគ្រប់សម័យកាល នៃប្រវត្តិ សាស្រ្តរបស់ ខ្មែរ ដោយពួកគេសំអាងថា «ប្រទេសកម្ពុជា និង ប្រជាជនខ្មែរ ពុំមានការ ផ្លាស់ប្តូរទេ និង កំពុងដេកចាំភព្វព្រេងវាសនា»។ អាត្មាបានដឹងថា នៅចុងសតវត្សរ៍ទី១៨ សង្រ្គាម ដណ្តើម អំណាចរវាងខ្មែរ និងខ្មែរ និងគូបផ្សំការឈ្លានពានពីសំណាក់យួន និងសៀម។ ប្រទេសកម្ពុជា បានរងនូវវិនាសកម្មដ៏ធ្ងន់បណ្តាលឲ្យប្រទេសមួយនេះគ្មានស្តេចសោយរាជ្យ អស់រយៈពេល ១៥ឆ្នាំ។ ហើយដើមសតវត្សរ៍ទី១៩ គេអាចចាត់បានថា គឺជា រយៈកាល ដ៏ខ្មៅងងឹតអន្ធកាលបំផុតសម្រាប់ប្រវត្តិសាស្រ្តខ្មែរនៃសម័យ ក្រោយអង្គរ។ អាត្មាបានដឹងថា នៅឆ្នាំ១៨៦៣ កម្ពុជាត្រូវបានបារាំងដាក់នឹមត្រួតត្រាបារាំង

1 comment: