កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវមន្ត្រីនគរបាលជំនាញខេត្ត ចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ មេសា ២០១៤ ដោយ
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះចោទប្រកាន់ថា
បានចាប់រំលោភនាងចំនួន៣ដងខណៈពេលដើរលេងជាមួយគ្នា
កាលពីយប់ថ្ងៃទី១៩ មេសា ២០១៤ កន្លងមក ស្ថិតនៅទំនប់ជ្វាំង ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
តែត្រូវបានបុរសជាប់ចោទប្រកែកថា មិនបានចាប់រំលោភទេ គឺពួកគេត្រូវរ៉ូវគ្នា និងបានប្រើក្បាច់ពិសេសៗទៀតផង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ឹម ពៅ ហៅផាក់ឡូវ អាយុ២៦ឆ្នាំ មានប្រពន្ធនិងកូន២នាក់ មានទីលំនៅភូមិ
អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ។ ចំណែកស្ត្រីរងគ្រោះអាយុ២៤ឆ្នាំ មានកូនម្នាក់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
ប្រភពបានបន្តថា មុនកើតហេតុ ពួកទាំង២នាក់បានមករាំលេងធុងបាស់នៅក្នុងទំនប់ជ្វាំង ហើយពេលនោះស្ត្រីរងគ្រោះ
បានទៅបត់ជើង តូច ហើយក៏បានជួបបុរសសង្ស័យក្នុងព្រៃជើងទំនប់ជ្វាំង ។ ក្រោយពីនិយាយត្រូវរ៉ូវគ្នា ពួកគេក៏បានរួមភេទ
ជាមួយគ្នាដោយប្រើក្បាច់ពិសេសៗទៀតផង ព្រោះតែស្រវឹងដូចគ្នា ។ ក្រោយមកភាគី
ខាងស្រីបានឱ្យបុរសជាប់ចោទ
ឌុបនាងទៅផ្ទះ ព្រោះមិត្តភក្តិរបស់នាងដែលឌុបម៉ូតូមកជាមួយបានទៅផ្ទះមុនបាត់ទៅហើយ ។ ពេលបុរសនោះ
ឌុបនាងទៅដល់ស្ពានអូរសណ្តាន់ក៏បាននាំគ្នារួមភេទម្តងទៀតជាលើកទី៣។
ក្នុងករណីខាងលើនេះ ភាគីខាងស្រីមិនអាចសុំការបំភ្លឺបានទេ ។
No comments:
Post a Comment