Thursday, April 24, 2014

ពលករចំណាកស្រុករាប់រយនាក់កកស្ទះ នៅលើវាលស្មៅប្លុកកាស៊ីណូក្រុងប៉ោយប៉ែត ខណះពេលពលករខ្មែរម្នាក់ជាន់មីនផ្ទុះ ដាច់ជើងម្ខាងហើយត្រូវភាគីថៃបិតច្រករបៀង

ប៉ោយ​ប៉ែត ៖ ពលករ​ចំណាក​ស្រុក ប្រុស-ស្រី​​​រាប់រយ​នាក់​ កក​ស្ទះ​តាម​ដង​ផ្លូវ​នៅ​ចំណុចវាល​ស្មៅ​ដើម​ស្រល់​​ប្លុក​កាស៊ីណូ​​ ក្រុង​ប៉ោយ​ប៉ែត​ ខណះ​ពលករខ្មែរ​​ម្នាក់​បាន​លួច​ឆ្លង​ដែន​​​​តាម​ច្រក​របៀង​ចូលទៅក្នុង​ទឹក​ដី​ថៃ​ហើយ​ជាន់​​​មីន​ផ្ទុះ​​ដាច់​ជើង​ឆ្វេង​ ម្ខាង​កាល​ពី​រសៀល​​ ថ្ងៃ ទី​២៣​មេសា ២០១៤​ ។
តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែន កម្ពុជា-ថៃ ក្រុង​ប៉ោ​ប៉ែត​បានឱ្យ​ដឹង​ថា​ ក្រុម​ពលករ​ប្រុស​-ស្រី​

ដែល​កក​ស្ទះ​នេះ​គឺ​ បណ្តាល​មក​ពី​អា​ជ្ញារ​មាន​សមត្ថ​កិច្ច​ថៃ បាន​​​​បិទ​ច្រក​របៀង​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ បន្ទាប់​ពី​ហេតុ​ការណ៏​ផ្ទុះមិន​កាល​ ពី​រសៀល​ថ្ងៃ​ទី​២៣​​មេសា ២០១៤ ហើយ​ក៏​ត្រូវ​ភាគី​ថៃ​បាន​បិទ​ច្រក​របៀង​មិន​ឱ្យ​ចេញ​-ចូល​ទឹក​ដី​គេ​តែ​ម្តង​។ សូម​បញ្ជាក់​ថា​នៅ​ក្រោយ​ពេល​ដែរ​ភាគី​ថៃ​បិទ​ច្រករបៀង​​ខុស​ច្បាប់​​ មិន​ឱ្យ​ពល​ករ​ខ្មែរ​ចូល​ក្នុង​ទឹក​ដី​របស់​គេ​រួច​មក​ នៅ​វេលា​ម៉ោង​៥​ថ្ងៃ​ដដែល​នេះ​ គេ​ឃើញ​ក្រុមពលករ​ចំណាក​ស្រុក​ទាំង​អស់​នោះ​ ដើ​ចេញ​ពី​មាត់អូរ​ច្រក​ព្រំដែន​ ធ្វើ​ដំណើរ​ ថយ​ក្រោយ​វិញ​មាន​ចំនួន​រាប់​រយ​​រាប់​ពាន់​នាក់​ ដោយ​ម្នាក់​ៗ​ប្រ​ដាប់​ដោយ​ កាបូប​ខោ​អាវ​និង​ការ៉ុង​​ស្ពាយ​រយីង​រយោង​គួរ​ឱ្យ​ អាណិត​ផងដែរ​។

No comments:

Post a Comment